របៀបប្រើប្រាស់មគ្គុទ្ទេសក៍ណែនាំនេះ


មគ្គុទ្ទេសក៍ណែនាំនេះត្រូវបានតាក់តែងរៀបចំឡើងដើម្បីជួយអ្នកឲ្យកំណត់អត្តសញ្ញាណបានយ៉ាងមានជំ​នឿចិត្តនូវប្រ​ភេទទាំងប្រាំបីនៃសត្វពង្រូល ហើយនៅពេលដែលអាចឲ្យ​កំណត់អត្តសញ្ញាណនៃផ្នែក​នៃ​រាងកាយនិងស្រកាសូម្បីតែ​នៅពេលត្រូវបានពន្លះយកចេញពីសត្វក៏ដោយ។

ផែនទីតំបន់ប្រតិបត្តិការត្រូវ​បានតាក់តែងបង្កើតឡើងដើម្បីជួយអ្នកឲ្យកំណត់បាននូវអត្តសញ្ញាណប្រភេទសត្វពង្រូល ដោយផ្អែកលើប្រទេសដើមកំណើត។ សូមកត់សម្គាល់ថាប្រភេទសត្វពង្រូលជាច្រើនគឺជាប្រភេទមានកំណើត​ដើមនៅក្នុង​ប្រទេស​ជាក់លាក់មួយ ​ចំនួន។

មាតិកា ត្រូវបានរៀបចំឡើងដោយលក្ខណៈសម្បត្តិបែងចែកតាមប្រភេទរូបរាងខុសគ្នា ដែលជារឿយៗ តែងតែប្រើរូបថតដូចគ្នាដដែល ព្រោះថារូបថតពង្រូល ជាទូទៅមានលក្ខណៈមិនធម្មតាឡើយ ។ ការសង្ខេបពីប្រភេទពូជ គឺចង្អុលបង្ហាញពី ចំណុចចង្អុលបង្ហាញពីភាពខុសប្លែកគ្នា ។

រូបភាពទូទៅ ប្រវែងសរុប ទ្រង់ទ្រាយស្រកា ជើង និងសមាមាត្រនៃកន្ទុយទៅដងខ្លួន អាចជួយអ្នកកំណត់អត្តសញ្ញាណ
របស់សត្វស្លាប់ឬសត្វមានជីវិតដែលនៅមានស្រកាជាប់ ។ ប្រវែងសរុប និងសមាមាត្រ នៃកន្ទុយទៅដងខ្លួន អាចជួយអ្នកកំណត់អត្តសញ្ញាណសត្វស្លាប់ដែលគេយកស្រាចេញអស់ ។

វាមានប្រយាជន៍ណាស់ ក្នុងការដែលដឹងថា ពូជស្វតពង្រូលអាស៊ី មានរោមរឹងខ្លីៗ នៅចន្លោះស្រកា រីឯពង្រូលអាហ្វ្រិក មិនមានរោមខ្លីរឹងនោះទេ ។ ចូរចងចាំថា ពង្រូលនិមួយៗ ជាលក្ខណៈមួយៗ អាចមិនមានរូបរាងមិនដូចគ្រប់ចំណុចដូច ណែនាំនៅក្នុងសៀវភៅណែនាំនេះទាំងស្រុងនោះទេ ។

ព័ត៌មានទំនាក់ទំនងប្រចាំភូមិភាគត្រូវបានផ្តល់ជូនដើម្បីជួយអ្នកជាមួយនឹងឧប្បទ្ទវហេតុពាក់ព័ន្ធនឹង​សត្វរស់។