ប្រអប់ជើងៈ ប្រភេទពូជសត្វពង្រូលអាហ្វ្រិក
ប្រអប់ជើងៈ ប្រភេទពូជសត្វពង្រូលអាហ្វ្រិក
សត្វពង្រូលដើមឈើពោះខ្មៅ (Phataginus tetradactyla)
ក្រញ៉ាំនៅលើប្រអប់ជើងមុខធំបន្តិចជាងនៅលើប្រអប់ជើងក្រោយ; ផ្នែកខាងក្នុងនៃជើងខាងមុខនិងក្រោយមិនមានស្រកា; ស្រកាបន្លាយទៅដល់ម្រាមជើង។ ស្រកានៃជើងខាងក្រោយអាចនឹងមានទ្រនុងលយមធ្យមត្រង់ជួរកណ្តាល, ផ្នែកខាងក្រោមនៃជើងខាងមុខមាន រោមច្រើនហើយគ្មានស្រកា។

សត្វពង្រូលដីយក្ស (Smutsia gigantea)
ក្រញ៉ាំនៅលើប្រអប់ជើងមុខធំយ៉ាងខ្លាំងជាងនៅលើប្រអប់ជើងក្រោយ; ផ្នែកខាងក្នុងនៃជើងមុខ និងក្រោយ មិនមានស្រកាទេ ស្រកានៅលើផ្នែកខាងក្រោមនៃជើងមុខនិងក្រោយ; ស្រកាបន្លាយទៅដល់ម្រាមជើង។ ប្រអប់ជើងក្រោយមានទំហំធំធៀបទៅនឹងប្រអប់ជើងខាងមុខ ដោយសារតែមានក្រចកជើងមិន មែនក្រញ៉ាំជើងទេ។

សត្វពង្រូលដី (Smutsia temminckii)
ក្រញ៉ាំនៅលើប្រអប់ជើងមុខធំយ៉ាងខ្លាំងជាងនៅលើប្រអប់ជើងក្រោយ; ផ្នែកខាងក្នុងនៃជើងមុខ និងក្រោយ មិនមានស្រកាទេ ស្រកានៅលើផ្នែកខាងក្រោមនៃជើងមុខនិងក្រោយ; ស្រកាបន្លាយទៅដល់ម្រាមជើង។ ប្រអប់ជើងក្រោយមានទំហំធំធៀបទៅនឹងប្រអប់ជើងខាងមុខ ដោយសារតែមានក្រចកជើងមិន មែនក្រញ៉ាំជើងទេ។
សត្វពង្រូលដើមឈើពោះស (Phataginus tricuspis)