សត្វពង្រូលគឺជាថនិកសត្វតែមួយគត់ដែលត្រូវបានគ្របដណ្តប់ដោយស្រកា។ ស្រការួមផ្សំឡើងដោយជាតិកេរ៉ាទីន អង្គធាតុដូចគ្នា​ទៅ ​នឹងសក់និងក្រចករបស់យើង។ សត្វពង្រូលស៊ីអាហារតែជាស្រមោចនិងកណ្តៀរតែប៉ុណ្ណោះ។ ពួកវាមិនបង្កនូវការគំរាមកំហែងចំពោះមនុស្សទេ។

នៅពេលសត្វពង្រូលមានការភ័យខ្លាច ពួកវារមូរខ្លួនទៅ​ជា​ដុំបាល់ដើម្បីការពារខ្លួនវា។

សត្វពង្រូល ក៏ដូចជា​ស្រកា​ផងដែរ ដែលត្រូវបានពន្លះ​យក​ចេញ​ពីសត្វ ជាញឹក​ញាប់​ត្រូវ​បានជួបប្រទះនៅក្នុង​ជំនួញសត្វព្រៃខុសច្បាប់។ សត្វពង្រូលមិនត្រូវបានស្គាល់ទូលំទូលាយនៅខាងក្រៅទ្វីបអាហ្វ្រិក និងអាស៊ីនោះឡើយ។ មានប្រភេទពូជសត្វពង្រូល សរុបចំនួនប្រាំបីប្រភេទ៖ បួននៅក្នុងទ្វីបអាហ្វ្រិក និងបួននៅក្នុងទ្វីបអាស៊ី។ ប្រភេទពូជសត្វពង្រូលទាំងប្រាំបីត្រូវ បានរាយនាមនៅក្នុងឧបសម្ព័ន្ធ I នៃអនុញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ (CITES I) ដែលជា កម្រិតខ្ពស់បំផុតនៃការ ការពារ ជាអន្តរជាតិ។លើសពីនេះទៅទៀត សត្វ ពង្រូលត្រូវបានការពារដោយ អង្គនីតិកម្មជាតិនៅក្នុងប្រទេស ដែលជាតំបន់ប្រតិបត្តិការ។

ប្រភេទពូជសត្វពង្រូលត្រូវបានទទួលស្គាល់ដោយឈ្មោះរួម​និងឈ្មោះវិទ្យាសាស្ត្រលើសពីមួយ។ សម្រាប់គោលបំណងនៃកូនសៀវភៅនេះ ប្រភេទទាំងប្រាំ​បីនឹងត្រូវបានកំណត់អត្តសញ្ញាណកម្មដូចទៅ​នេះ៖